១១ តុលា ២០១៤ - - TopicsExpress



          

១១ តុលា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 11 Oct. 2014 - Summary of the main news of the day. ១-ប្រជាសហគមន៍ថ្មសាន ដែលជាពលរដ្ឋខ្មែរម្ចាស់ទឹកម្ចាស់ដី និងម្ចាស់ប្រទេស ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្រមាណជាង១០០គ្រួសារ គ្មានដីសង់ទីលំនៅរស់នៅសមរម្យ ដែលជាហេតុធ្វើឲ្យពួកគាត់ សម្រេចចិត្តរស់នៅលើផ្នូរខ្មោចយួន។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/nmepv9u ២-កាលពីព្រឹកមិញនេះ លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្រ្ត ដង្ហែរអង្គកឋិនទាន ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមាវត្ដពុទ្ធពរត្រៃយ៍និគម ហៅវត្ដទំនប់ដាច់ ស្ថិតក្នុងភូមិព្រែកបិ ឃំុកោះធំខ ស្រុកកោះធំ ខេត្ដកណ្ដាល។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/pdhpb7o ៣-VOD៖ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សម្ដែងការព្រួយបារម្ភចំពោះច្បាប់៣ និងសេចក្ដីព្រាងច្បាប់ចំនួន៥ ថានឹងរឹតបន្តឹងលើសេរីភាពរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល សហជីព ក៏ដូចជាអ្នកដែលពាក់ព័ន្ធផ្សេងៗទៀតនៅកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/24813 ៤-VOD៖ អាជ្ញាធរ ខេត្ដសៀមរាប អនុញ្ញាតឲ្យឈ្មួញកាប់បំផ្លាញឈើ និងដឹកជញ្ជូនឈើ១៥០ម៉ែត្រគូប ដើម្បីធ្វើវេទិកាបុណ្យអុំទូក អកអំបុកសំពះព្រះខែ ដែលនឹងធ្វើនៅដើមខែវិច្ឆិកាខាងមុខ ខណៈដែលព្រៃឈើកំពុងរងការបាត់បង់ជាបណ្ដើរៗ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/24793 ៥-ភ្នំពេញប៉ុស្តិ៍៖ ក្នុងអំពើធំបំផុតនៃការកាប់ឈើក្នុងប្រវតិ្តសាស្រ្តកម្ពុជានាពេលថ្មីៗ នេះ ឧកញ៉ា ទ្រី ភាព ដែលមានអំណាចបំផុតនៅកម្ពុជា ត្រូវបានគេរាយការណ៍ថា គាត់បានរកចំណេញខុសច្បាប់ជាង ២២០ លានដុល្លារអាមេរិក ពីការកាប់ឈើប្រណីតរយៈពេល ៣ ឆ្នាំ នៅជួរភ្នំក្រវាញ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/pwp4vu7
Posted on: Sat, 11 Oct 2014 13:03:13 +0000

Trending Topics



Recently Viewed Topics




© 2015