២៤ ឧសភា ២០១៤ - - TopicsExpress



          

២៤ ឧសភា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 24 May 2014 - Summary of the main news of the day. ១-លោក សម រង្ស៊ី នឹងទៅបំពេញទស្សនកិច្ចរយៈពេល ៣ យប់ ៣ ថ្ងៃ នៅខេត្តមណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/ozbdxn9 ២-RFA ៖ កម្មករប្រមាណ ១០០នាក់ ផ្នែកសេវាកម្មចាក់សាំងដែលបម្រើការនៅតាមស្ថានីយប្រេងសាំងកាល់តិចរបស់ក្រុមហ៊ុន ឈេហ្វរ៉ុន ប្រកាសធ្វើកូដកម្មជាថ្មីទៀតចាប់ពីថ្ងៃទី២៤ឧសភា។ គេហទំព័រដដែលបានបន្ថែមទៀតថា ការប្រកាសធ្វើកូដកម្មភ្លាមៗនេះ មិនបានពីរថ្ងៃផង ក្រោយភាគីទាំងពីរ គឺភាគីក្រុមហ៊ុន និងកម្មករព្រមព្រៀងរួច ព្រោះពួកគេចាត់ទុកថាក្រុមហ៊ុនបានរំលោភសិទ្ធិស្ដីពីការងារយ៉ាងធ្ងន់ធ្ងរដែលកម្មករពុំអាចទទួលយកបាន។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/no7g22o ៣-VOD ៖ កម្មកររាប់រយនាក់ នៅរសៀលថ្ងៃសៅរ៍នេះ ប្រមូលផ្តុំនៅខាងមុខស្នងការដ្ឋាននគរបាលខេត្តតាកែវទាមទារឲ្យដោះលែងតំណាងរបស់គេ៨នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ។ នៅក្នុងគេហទំព័រដដែលនេះក៏បានបន្ថែមទៀតថា កាលពីរសៀលថ្ងៃសុក្រ ស្នងការនគរបាលខេត្តតាកែវ បានឃាត់ខ្លួនមន្ត្រីសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(ស៊ីខាវឌូ) ៨នាក់ ពាក់ព័ន្ធនឹងការធ្វើកូដកម្មនៅរោងចក្រជេអេសឌីក្នុងខេត្តតាកែវ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21671 ៤-RFI ៖ សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធខួប៦៥នៃការបាត់បង់ទឹកដី នៅថ្ងៃ៤មិថុនា។ តាមគំរោងការប្រារព្ធខួបនេះ នឹងរៀបចំធ្វើឡើងនៅលើសួនច្បារមុខវត្តបុទុមវត្តី ក្នុងក្រុងភ្នំពេញ ដោយមានការរាប់បាត្រព្រះសង្ឃចំនួន១៩៤៩អង្គតំណាងអោយឆ្នាំដែលប្រទេសបារាំងបានកាត់ទឹកដីកម្ពុជាក្រោមចំនួន២១ខេត្ត ទៅអោយប្រទេសវៀតណាមគ្រប់គ្រងនៅថ្ងៃទី៤មិថុនាឆ្នាំ១៩៤។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/putmcok ៥-VOD ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីង ឡាក់ ព្រមទាំងសមាជិកគ្រួសារ និងអ្នកនយោបាយមួយចំនួនទៀត ត្រូវបានឃុំ ខ្លួន ខណៈអគ្គមេបញ្ជាការយោធាថៃ លោក Prayuth Chan-ocha កំពុងក្តាប់អំណាចក្រោមរដ្ឋ ប្រហារយោធា។ សារព័ត៌មានBBCចុះផ្សាយថា លោកស្រីយីង ឡាក់ ត្រូវបានឃុំទុកអស់រយៈ ពេលជាច្រើនម៉ោង និងបន្ទាប់មកត្រូវបាននាំយកទៅកន្លែងសម្ងាត់មួយ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/21662 ៦-VOA ៖ សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យដោះលែងពួកមេដឹកនាំនយោបាយជាន់ខ្ពស់របស់ប្រទេសថៃ ដែលនៅពេលនេះស្ថិតនៅក្នុងការឃុំឃាំងរបស់់ពួកយោធាបន្ទាប់ពីរដ្ឋប្រហារកាលពីថ្ងៃព្រហស្បត៍។ ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងជំរុញឲ្យពួកយោធាដាក់ឲ្យមានរដ្ឋាភិបាលស៊ីវិលឡើងវិញ ធ្វើឲ្យប្រទេសវិលត្រឡប់ទៅកាន់ប្រជាធិបតេយ្យវិញហើយនឹងគោរពសិទ្ធិមនុស្សនិងសេរីភាពសំខាន់ៗ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/o8mrm6l
Posted on: Sat, 24 May 2014 12:07:01 +0000

Trending Topics



Recently Viewed Topics




© 2015