២៥ មករា ២០១៥ - - TopicsExpress



          

២៥ មករា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 25 January 2015 - Summary of the main news of the day read by Sambath Rose-Maria. ១-នៅថ្ងៃនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្ត្រ ជួបសំណេះសំណាលជាមួយប្រពលរដ្ឋនៅក្រុងបានលុង ទីរួមខេត្តរតនគិរី។ ថ្លែងក្នុងពិធីនេះ លោក សម រង្ស៊ី បានអំពាវនាវឲ្យអាជ្ញាត្រូវមានស្មារតី ជួយការពារជនជាតិដើមភាគតិចនៅប្រទេសកម្ពុជា ដើម្បីឲ្យពួកគាត់ ជួយការពារប្រជាពលរដ្ឋខ្មែរ និងទឹកដីប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមចុច៖ (httpa//httpa//tinyurl/mj97dmaaaahttpa//tinyurl/mj97dma:::tinyurl/mj97dma:::tinyurl/mj97dma) , (httpa//httpa//tinyurl/oscchpgaaahttpa//tinyurl/oscchpg:::tinyurl/oscchpg:::tinyurl/oscchpg) , (httpa//httpa//tinyurl/pq9o4vfaaahttpa//tinyurl/pq9o4vf:::tinyurl/pq9o4vf:::tinyurl/pq9o4vf) , (httpa//httpa//tinyurl/q58vq6xaaahttpa//tinyurl/q58vq6x:::tinyurl/q58vq6x:::tinyurl/q58vq6x) , (httpa//httpa//tinyurl/oo2xs4kaaahttpa//tinyurl/oo2xs4k:::tinyurl/oo2xs4k:::tinyurl/oo2xs4k) ២-នៅថ្ងៃនេះផងដែរ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១នៃរដ្ឋសភា បានចូលរួមក្នុងពិធី សម្ពោធកាត់ខ្សែបូរ និងកាត់ឬសសីមាវត្តជោតិមុន្នីមានជ័យ ស្ថិតនៅភូមិអូរឬស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//tinyurl/m9r82jfaaahttpa//tinyurl/m9r82jf:::tinyurl/m9r82jf:::tinyurl/m9r82jf ៣-VOD៖ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម នឹងរៀបចំធ្វើសន្និបាតខ្មែរក្រោម ជាលើកដំបូងនៅរាជធានីភ្នំពេញនៅដើមខែ មីនាខាងមុខនេះ ដើម្បីបង្កើតបណ្តាញតស៊ូមតិនិងបង្កើនការចូលរួមដោយស្ម័គ្រចិត្ត។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//vodhotnews/26916aaahttpa//vodhotnews/26916:::vodhotnews/26916:::vodhotnews/26916 ៤-RFA៖ ប្រជាពលរដ្ឋ ដែលរស់នៅក្បែរដងទន្លេមេគង្គក្រោម ស្ថិតក្នុងឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង កំពុងតែព្រួយបារម្ភ ដោយសារតែច្រាំងទន្លេបានបាក់ស្រុតដែលអាចធ្វើឲ្យផ្ទះរបស់កាត់ ខូចខាត នៅពេលខាងមុខ។ ប៉ុន្តែមេឃុំពាមមានជ័យ ថា ការបាក់ច្រាំងទន្លេនោះ គឺជាកត្តាធម្មជាតិដែលតែងតែបាក់ច្រាំងនៅរដូវប្រាំង។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//tinyurl/ny9wkopaaahttpa//tinyurl/ny9wkop:::tinyurl/ny9wkop:::tinyurl/ny9wkop ៥-VOD៖ រថយន្តយោធាវៀតណាមជាច្រើនគ្រឿងមានទាំងរថយន្តធំគ្របដំបូលជិត និងរថយន្តតូចខ្លះពាក់ស្លាកលេខវៀតណាមខ្លះពាក់ស្លាកលេខអនុព័ន្ធយោធា ប្រចាំកម្ពុជានៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៥ ខែមករានេះ បានធ្វើដំណើរលើផ្លូវជាតិលេខ៣ ម្ដុំស្ពានស្លាគូរ ឆ្ពោះទៅទិសខាងលិច ។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//vodhotnews/26917aaahttpa//vodhotnews/26917:::vodhotnews/26917:::vodhotnews/26917 ៦-VOD៖ ជាការគួរឲ្យព្រួយបារម្ភចំពោះមេដឹកនាំផ្ដាច់ការមួយចំនួននៅលើពិភពលោក ដែលបន្ដក្រាញអំណាច នៅពេលដែលខ្លួនរបូតពីអាណត្តិមួយ ហើយព្យាយាមដណ្ដើមអំណាចមួយទៀត ទោះជាដឹងថាខ្លួនរំលោភលើរដ្ឋធម្មនុញ្ញក៏ដោយ ។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//vodhotnews/26845aaahttpa//vodhotnews/26845:::vodhotnews/26845:::vodhotnews/26845 ៧-VOA៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីការិយាល័យរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃប្រទេសថៃប្រកាស ថា អតីតនាយករដ្ឋមន្រ្តីរបស់ប្រទេសនេះ នឹងត្រូវបានចោទប្រកាន់នៅចំពោះមុខតុលាការពីបទធ្វេសប្រហែសនៅក្នុង ពេលបំពេញភារកិច្ចនោះ សភាជាតិដែលត្រូវបានជ្រើសតាំងដោយរដ្ឋាភិបាលយោធា បានធ្វើការចោទប្រកាន់លោកស្រី យីងឡាក់ តាមរយៈការបោះឆ្នោតដោយសម្ងាត់មួយ។ ព័ត៌មានលម្អិតសូមចុច៖ httpa//httpa//tinyurl/og67vyhaaahttpa//tinyurl/og67vyh:::tinyurl/og67vyh:::tinyurl/og67vyh
Posted on: Sun, 25 Jan 2015 12:55:16 +0000

Trending Topics



Recently Viewed Topics




© 2015