២៦ មករា ២០១៥ - - TopicsExpress



          

២៦ មករា ២០១៥ - ព័ត៌មានសង្ខេបប្រចាំថ្ងៃ / 26 January 2015 - Summary of the main news of the day read by Sambath Rose-Maria. ១-កាលពីព្រឹកមិញនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា បានចុះជូបសួរសុខទុក្ខបងប្អូនអាជីវករ និងប្រជាពលរដ្ឋ នៅផ្សារទីរួមខេត្ដស្ទឹងត្រែង។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/p5eh9wx ២-កាលពីរសៀលម្សិលមិញនេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានទី១ នៃរដ្ឋសភា បានដឹកនាំប្រតិភូតំណាងរាស្ដ្រ ចូលរួមវេទិកា រាស្ដ្រ និងតំណាងរាស្ដ្រ ស្ថិតនៅភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១០០០នាក់។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/oa3uw3w ៣-ចៅក្រមសាលាឧទ្ធរណ៍ផ្តន្ទាទោសស្ត្រីសកម្មជនដីធ្លី ១០នាក់ និងអតីតព្រះសង្ឃ ១អង្គ នៅព្រឹក ថ្ងៃទី២៦ មករានេះ។ ចៅក្រមសម្រេចផ្ដន្ទាទោសស្ត្រីសកម្មជនដីធ្លីបឹងកក់ ៧នាក់ ដាក់ពន្ធនាគារ ចន្លោះពី ៦ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ១,៥លានរៀល ពាក់ព័ន្ធនឹង បទ ចោទ បង្កឲ្យស្ទះចរាចរណ៍សាធារណៈ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mxtv3hx ៤-VOD៖ គណៈកម្មការទី៨នៃរដ្ឋសភា គ្រោងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃពុធខាងមុខនេះ នៅទីស្តីការក្រសួងកិច្ចការនារី ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/26934 ៥-ខេមបូឌាដេលី៖ អតីតសមាជិកសហគមន៍ដីក្រហមប្រហែល១០០នាក់ បានវិលត្រឡប់ទៅកន្លែងដែលមានការបណ្ដេញចេញយ៉ាងព្រៃផ្សៃរបស់ ខ្លួននៅកណ្ដាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃសៅរ៍ ដើម្បីរំឭកខួប៦ឆ្នាំចាប់តាំងពីពួកគេត្រូវបានបណ្ដេញចេញពី ដីធ្លីរបស់ខ្លួនមក ប៉ុន្តែពួកគេត្រូវបានអាជ្ញាធររារាំងមិនឲ្យចាក់បញ្ចាំង វីដេអូនានាជុំវិញការបណ្ដេញចេញ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/o8d8ltv ៦-RFA៖ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យប្រទេសម្ចាស់ជំនួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ដកតំណែងលោក សៅ សុខា ពីមេបញ្ជាការកងរាជអាវុធហត្ថ។ ការទទូចបែបនេះ គឺបន្ទាប់ពីលោក សៅ សុខា បានប្រកាសក្នុងអង្គប្រជុំមួយថា ក្នុងការអនុវត្តការងាររបស់លោក លោករៀនសូត្រតាមអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ គឺលោក អាដុលហ្វ ហ៊ីត្លែរ (Adolf Hitler)។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/ow393fg ៧-ភ្នំពេញប៉ុស្តិ៍៖ អភិបាល របស់មជ្ឈមណ្ឌលពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃ អាទិត្យថា ហ្វូងមនុស្សប្រជ្រៀតគ្នានៅថ្ងៃចូលឆ្នាំថ្មីក្រុងស៊ាងហៃដែលបាន ធ្វើឲ្យមនុស្ស៣៦នាក់ស្លាប់ បានបង្ហាញពីការ «ធ្វេសប្រហែសដ៏ធ្ងន់ធ្ងរ» ខណៈមានការទទូចឲ្យអ្នកទាំងអស់ដែលទទួលខុសត្រូវ បានត្រូវគេឲ្យទទួលខុសត្រូវ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/mamkae4
Posted on: Mon, 26 Jan 2015 13:57:09 +0000

Trending Topics




Me escucho en la calle para mi es un buen detalle Tha Trunk Shop

Recently Viewed Topics




© 2015