២៧ មេសា ២០១៤ - - TopicsExpress



          

២៧ មេសា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 27 April 2014 - Summary of the main news of the day. ១- កាលពីម្សិលមិញនេះ លោក កឹម សុខា បានបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង។ ព័ត៌មានលម្អិតសូមចុច៖ (tinyurl/lbh2hux) ២- RFA ៖ កម្មករកម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (Manhattan) និងតំបន់សេដ្ឋកិច្ចពិសេស តាយសេង (Tai Seng)នៅក្រុងបាវិត ខេត្តស្វាយរៀង ប្រមាណជិត ២ម៉ឺននាក់ កាលពីព្រឹកថ្ងៃទី២៦ មេសា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ានៅខាងមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រដោះស្រាយប្រាក់លើកទឹកចិត្តការងាររបស់ កម្មករ ដែលបានសន្យានាពេលកន្លងទៅ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/l5oovyo ៣-VOD៖ អាជ្ញាធរឃុំស្រែព្រះ ខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍នេះ បានហាមឃាត់ក្រុមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ចូលទៅមើលទីតាំងដែលប្រជាពលរដ្ឋអះអាងថា មានបទល្មើសព្រៃឈើធ្ងន់ធ្ងរ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/20937 ៤- RFA ៖ អស់រយៈពេលជាង ៨ខែមកហើយចាប់តាំងពីការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដែលស្ថានការណ៍នយោបាយរបស់កម្ពុជា នៅបន្តភាពចម្រូងចម្រាសចាក់ស្រេះដោះស្រាយមិនចេះចប់។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/n22qvmo ៥-RFI៖ យុទ្ធនាការទារសំណងបន្ថែម ដោយដេកទាំងយប់ ដេកទាំងថ្ងៃ នៅមុខសាលារាជធានីភ្នំពេញ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទទី២៨មេសារហូតដល់ថ្ងៃទី៣០មេសា ដោយអតីតអ្នកភូមិបឹងកក់ និងសមាជិកបណ្តាញសន្តិភាពសហគមន៍ដីធ្លីប្រមាណ៦០០នាក់។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/k5ekgpu
Posted on: Sun, 27 Apr 2014 12:05:51 +0000

Trending Topics



Recently Viewed Topics




© 2015