២៨ កក្កដា ២០១៤ - - TopicsExpress



          

២៨ កក្កដា ២០១៤ - សង្ខេបព័ត៌មានប្រចាំថ្ងៃនេះ / 28 July 2014 - Summary of the main news of the day. ១-នៅថ្ងៃនេះ នៅលើទំព័រគេហទំព័រFaceBookផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញពីគំរូរបស់លោក នេលសាន់ ម៉ាន់ដេឡា អតីតប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង។ តាមរយៈទំព័រFaceBookដដែលនេះ លោក សម រង្ស៊ីបានមានបន្ថែមថា លោក នេលសាន់ ម៉ាន់ដេឡា (អតីតប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង) បានចេះរៀបចំឲ្យមានការជានាគ្នា រវាងអ្នកដែលធ្លាប់ជិះជាន់គេ (ជនជាតិស្បែកសភាគតិច) និងអ្នកដែលត្រូវគេជិះជាន់ (ជនជាតិស្បែកខ្មៅភាគច្រើន) ឲ្យចេះរស់នៅក្នុងប្រព័ន្ធរដ្ឋតែមួយ ឈរលើការឯកភាពជាតិ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/kswl5ww ២-VOD៖ រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ បានប្រកាសសុពលភាពតំណាងរាស្ត្រជាប់ឆ្នោត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដោយសំឡេងគាំទ្រ ៦៤លើ ៦៤នៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ កិច្ចប្រជុំពេញអង្គវិសាមញ្ញ ស្របពេលគម្រប់ខួបមួយឆ្នាំនៃដំណើរការបោះឆ្នោត នីតិកាលទី៥នេះ ធ្វើឡើងដើម្បីប្រកាសទទួលស្គាល់អាណត្តិតំណាងរាស្ត្ររបស់ លោក សម រង្ស៊ី ក្រោមការដឹកនាំរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23184 ៣-យ៉ាងហោចណាស់មានស្ត្រីពីរនាក់ មកពីសហគមន៍បុរីកីឡា បានដួលសន្លប់ ក្នុងពេលប៉ះទង្គិចគ្នារវាងប្រជាសហគមន៍រងគ្រោះដោយសារជម្លោះដីធ្លី និងកងកម្លាំងសន្តិសុខខណ្ឌដូនពេញ នៅមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/oc2sdde ៤-RFI៖ បេក្ខជន ទី៩ ដែលនឹងត្រូវជ្រើសរើសឡើង ដើម្បីបញ្ចូលទៅក្នុងសមាសភាពគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្មី ត្រូវបានរកឃើញហើយនៅព្រឹកថ្ងៃចន្ទនេះ គឺលោកស្រី ពុង ឈីវហ្គេច ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ។ ព័ត៌មានលម្អិតសូមចុច៖ tinyurl/ou8rkfe ៥-VOD៖ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា នីតិវិធីក្នុងការជ្រើសរើសសមាសភាពគ.ជ.ប ចំនួន៤រូប នៃកូតាគណបក្សនេះ គឺធ្វើឡើងតាមរយៈការតែងតាំង ដោយមិនមានការដាក់ពាក្យប្រកួតប្រជែងទេ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23198 ៦-VOD៖ ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា គ្រោងដឹកនាំក្រុមបាតុករ ធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជាជាថ្មីទៀតនៅដើម ខែក្រោយ ដើម្បីទាមទារឲ្យមន្ត្រីទូតនេះ ចេញមុខសុំទោសពលរដ្ឋខ្មែរ ពាក់ព័ន្ធនិងទឹកដីខ្មែរកម្ពុជាក្រោម។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23182 ៧-VOD៖ ប្រជាពលរដ្ឋ ប្រមាណជា១០០នាក់ ដែលមានដីស្រែចំការនៅឃុំជ្រៃបាក់ និងឃុំត្រពាំងធ្លាំងនៅខេត្តកំពតតវ៉ាប្រឆាំងក្រុមហ៊ុនវៀតណាម ឈ្មោះចាន់ សុធា ដែលកំពុងឈូសឆាយលើដីពួកគេកាន់កាប់យូរឆ្នាំ និងមានប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរ។ ព័ត៌មានលម្អិតសូមចុច៖ vodhotnews/23179
Posted on: Mon, 28 Jul 2014 12:10:22 +0000

Trending Topics



Recently Viewed Topics




© 2015