ធាតុពិតនៃនយោបាយ និង - TopicsExpress



          

ធាតុពិតនៃនយោបាយ និង អ្នកនយោបាយៈ ការធ្វើនយោបាយគឺអាស្រ័យលើវិធីសាស្រ្ត។ អ្នកធ្វើនយោបាយចាំបាច់ត្រូវចេះប្រើគេអោយជឿរនិងដើរតាម។ មិនតែប៉ុណ្ណោះត្រូវចេះឲ្យអ្នកជឿរឬដើរតាមចេះ ណែនាំឲ្យគេជឿរឬដើរតាមបន្ត។ មិនថាការណែនាំគេឲ្យជឿតាមវិធីណាទេ គឺចាំបាច់ត្រូវតែឲ្យមានគេជឿតាមសក្តានុភាព ដែលអាចធ្វើទៅបាន ។ ទាំងនេះជាកត្តាជោគជ័យ សម្រាប់អ្នកនយោបាយ។ យ៉ាងណាម៉ិញអ្នកធ្វើនយោបាយចាំបាច់ត្រូវFlexible ទាំងទង្វើនិងការនិយាយ។ ជួនខឹងគ្នា បែរជាស្រឡាញ់។ ជួនដេញចាប់គ្នា បែរជារត់ឱបគ្នា។ជួនវាយប្រហារស្ទើរស៊ីសាច់ហុតឈាម បែរជាអង្គុយលេង(chart) ហ្វេសប៊ុកជាមួយគ្នា។ ជួនជេរប្រទេចគ្នាអា ឬម៉ឹង បែរជាគោរពសំពះគ្នាទៅវិញទៅមកយ៉ាងទន់ភ្លន់។ ជាការពិត អ្នកងូតទឹកភ្លៀងមិនទទឹកទេ តែអ្នករត់កាត់ភ្លៀតទេដែលជាអ្នកទទឹក។ នុះ! អ្នកធ្វើនយោបាយមិនឈ្លោះគ្នាទេ តែផ្ទុយទៅវិញអ្នកដើរតាមអ្នកនយោបាយទេ គឺជាអ្នកដែលត្រូវឈ្លោះគ្នា។ ដូច្នេះអ្នកដើរតាមនយោបាយសូម ចងចាំថាយ៉ាងណា ក៏យើងនៅតែជាគ្នាឯង យ៉ាងណាយើងនៅតែជាខ្មែរ។ កុំងប់នឹងការគាំទ្ររវាងម្ខាងៗ។ ការស្រឡាញ់អ្នកណាម្នាក់គឺជាសេចក្តីសម្រេចរបស់ខ្លួនឯង កុំបើអីខឹងគេមិនស្រឡាញ់ដូចខ្លួនឯង។ បច្ច័យទាំងនេះគេហៅថាការអត់ឱន។ មិនថាបក្សដែលអ្នកស្រឡាញ់មិនបានឈ្នះ ក៏ត្រូវសង្ឃឹមថា ក៏មានគេគាំទ្រអ្នកមួយចំនួនធំដែរ។ មានអ្នកគាំទ្រ គឺមានសម្លេងក្នុងសភា មានសម្លេងក្នុងសភា ត្រូវប្រឹងប្រែងរកគន្លឺះអភិវឌ្ឍន៍ មានគំនិតអភិវឌ្ឍន៍ គឺស្មើនឹងធ្វើការកសាងជាតិដូចគ្នា។ ដូច្នេះឲ្យតែមានគំនិតជួយជាតិ អ្នកនោះហើយ ដែលជាជនដែលរាស្រ្តខ្មែរទូទៅត្រូវការ។ មិនថាអ្នកឈ្នះឆ្នោតឬអ្នកចាញ់ គឺមានគោលដៅអភិវឌ្ឍជាតិ។ សូមអ្នកឈ្នះយកគំនិត Sale មកគិត (អតិថិជនជាស្តេច) ។ ស្មើនិងពាក្យថា រាស្រ្តជាម្ចាស់ឆ្នោត ដូច្នេះ សូមយកចិត្តទុកដាក់ដល់រាស្រ្ត ក្រោយពេលរាស្រ្តផ្ញើគំនូស លើសន្លឹកឆ្នោតដល់អ្នក។
Posted on: Thu, 18 Jul 2013 06:05:40 +0000

Trending Topics



Recently Viewed Topics




© 2015