ភ្នំពេញៈ - TopicsExpress



          

ភ្នំពេញៈ ខណៈកិច្ចប្រឹងប្រែងបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេត លើភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែមុននៅតែបន្ត មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី នឹងមកដល់រាជធានីភ្នំពេញវិញ បន្ទាប់ពីជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។ លោក Philip Sen មន្រ្តីទំនាក់ទំនងនៅការិយាល័យនៃអ្នកសម្របសម្រួលប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងកាលពីម្សិលមិញថាលោក សម រង្ស៊ី ដែលបានទៅចូលរួមពិធីមង្គលការកូនស្រី នៅសហរដ្ឋអាមេរិកបានឆ្លៀតជួបជាមួយមន្រ្តីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។ ជំនួបនោះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលបោះឆ្នោតបឋមដែលគាំទ្រការអះអាងជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជា លើលទ្ធផល ៦៨ អាសនៈទល់នឹង ៥៥ អាសនៈ។ ក្នុងអ៊ីមែលលោក Philip Sen តបមកភ្នំពេញ ប៉ុស្តិ៍ លោកមិនបង្ហាញសេចក្តីលម្អិតជុំវិញ «មន្រ្តីជាន់ខ្ពស់ពីនាយកដ្ឋានកិច្ចការនយោបាយរបស់អង្គការ សហប្រជាជាតិ បានជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី១២ សីហា នៅទីក្រុង ញូវយ៉ក»ទេ។ តែថា «តំណាងអចិន្រៃ្តយ៍រងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិក៏បានចូលរួមក្នុងកិច្ចប្រជុំនោះដែរ»។ គណបក្សសង្គ្រោះជាតិបានបដិសេធមិនផ្តល់សេចក្តីលម្អិត នៃកិច្ចប្រជុំនោះទេ ហើយអ្វីដែលមាននៅក្នុងកិច្ចប្រជុំនោះនឹងជាយុទ្ធសាស្រ្ត របស់គណបក្ស នៅពេលលោក សម រង្ស៊ី អញ្ជើញមកដល់មាតុប្រទេសវិញនៅថ្ងៃព្រហស្បតិ៍នេះ។ ក្នុងការ តវ៉ាប្រឆាំងនឹងលទ្ធផលកាលពីថ្ងៃចន្ទ គណបក្សប្រឆាំងកាលពីម្សិលមិញបានដាក់បណ្តឹងផ្លូវការទៅ គ.ជ.ប ដោយអះអាងថា គណបក្សខ្លួនឈ្នះការបោះឆ្នោត ក្នុងចំនួនអាសនៈ ៦៣។ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានថ្លែងថា បណ្តឹងមួយគឺពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត រីឯបណ្តឹងដទៃទៀតផ្តោតទៅលើករណីមិនប្រក្រតីនៃការបោះឆ្នោត។ លោកបន្តថា ភាពសំខាន់ចំពោះបណ្តឹងទីពីរគឺតួនាទីនៃទម្រង់បោះឆ្នោត ១១០២ របស់ គ.ជ.ប ដែលបុគ្គលិកខ្លួនបានកត់ត្រាលទ្ធផលនៅការិយាល័យ បោះឆ្នោតដែលមានលក្ខណៈសំខាន់ចំពោះភាពមិនប្រក្រតី។ លោកថ្លែងបន្តថា៖ «ប្រធាននឹងដាក់បណ្តឹងទីពីរ តាងនាមឲ្យគណបក្សពាក់ព័ន្ធនឹងទម្រង់ ១១០២។ គ.ជ.ប ត្រូវតែអនុញ្ញាតឲ្យមានការស៊ើបអង្កេតទៅលើទម្រង់ ១១០២»។ ក្រុមអ្នកសង្កេតការណ៍បាន សុំឲ្យមានការចេញទម្រង់ ១១០២ របស់ គ.ជ.ប ដែលអាចងាយស្រួលពិនិត្យភាពមិនប្រក្រតីជាមួយទម្រង់ ១១០៤ ដែលបំពេញនៅការិយាល័យបោះឆ្នោតនីមួយៗ ដោយមន្រ្តីសង្កេតការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយ។ មន្រ្តី ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន បានប្រាប់អ្នកកាសែតនៅក្រៅទីស្នាក់ការ គ.ជ.ប ថា គណបក្សប្រឆាំងចង់ឲ្យស្ថាប័នបោះឆ្នោតដែលគ្រប់គ្រងដោយរដ្ឋាភិបាលធ្វើការពិនិត្យយន្តការរបស់ខ្លួនឡើងវិញ។ លោកបន្តថា៖ «យើងត្រូវតែគោរពឆន្ទៈរបស់ប្រជាជនដែលបានបាត់បង់សិទ្ធិបោះឆ្នោត»។ គណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យស្ថាប័ននេះ រួមទាំងគណបក្សប្រជាជនកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតីនិងសុំឲ្យ គ.ជ.ប មានតួនាទីជាអ្នកសម្របសម្រួល។ លោក សុន ឆ័យ ថ្លែងថា វាជាក់ស្តែងត្រូវតែបង្កើតគណៈកម្មការបែបនោះក្នុងរយៈពេល ២០ ថ្ងៃទៀតក្នុងនោះ គ.ជ.ប ត្រូវតែស៊ើបអង្កេតលើបណ្តឹង។ ប៉ុន្តែ ការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជានិង គ.ជ.ប បង្ហាញភាពអវិជ្ជមានចំពោះការស្នើបង្កើតគណៈកម្មការនោះ។ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងថា វាយឺតពេលណាស់ទៅហើយ មិនអាចបង្កើតគណៈកម្មការនេះបានទេ។ លោកថ្លែងថា៖ «ឥឡូវនេះ យើងបានចេញលទ្ធផលបឋមរួចហើយ។ ប្រសិនបើ [គណបក្សសង្គ្រោះជាតិ] មិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ គ.ជ.ប ខ្លួនអាចដាក់បណ្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបាន»។(បើមិនជឿកូនចោរទេប្តឹងទៅមេចោរទៀតទៅ) លោក ជាម យៀប តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានថ្លែងអះអាងជាដដែលៗ អំពីទស្សនៈរបស់លោកចំពោះការទាមទារនេះថា គណៈកម្មការចម្រុះបែបនេះ អាចបង្កើតឡើងបានលុះត្រាតែ គ.ជ.ប ដើរតួនាទីសំខាន់ជាងគេ៕ As his party continues its efforts to form a joint committee to investigate alleged irregularities in last month’s election, opposition leader Sam Rainsy will touch down in Phnom Penh today, fresh from a meeting with the United Nations in New York. Philip Sen, communications officer at the Office of the UN Resident Coordinator, said yesterday that Rainsy – who was visiting the US for his daughter’s wedding – met with UN officials on Monday. That meeting came shortly after the NEC released preliminary election results that supported the CPP’s claims of a 68-55 victory. “Senior officials from the UN Department of Political Affairs met Cambodia National Rescue Party leader Sam Rainsy on 12 August in New York,” Sen wrote in an email, without revealing details of what was said. “The Deputy Permanent Representative of the Kingdom of Cambodia to the United Nations also participated in the meeting.” The CNRP declined to give details of the meeting and what bearing it would have on the party’s strategy when Rainsy arrives home today. In protest against Monday’s results, the opposition yesterday lodged official complaints with the NEC, maintaining it won the election with a slim majority of 63 seats. CNRP chief whip Son Chhay said one type of complaint relates to the result itself, while others focus specifically on alleged irregularities. Central to the second complaint was the role that the NEC’s 1102 election forms, on which its staff recorded results at polling stations, may have played in such irregularities, he added. “The president will lodge the second complaint on behalf of the party related to the 1102 [forms]. The NEC must allow an investigation into the 1102 forms,” he said. Monitors have called for the release of the NEC’s 1102 forms, which can be easily checked for irregularities against the identical 1104 forms filled out at each polling station by NGO and political party monitors. CNRP senior official Kuoy Bunroeun told reporters outside NEC headquarters that the opposition wanted the election body – which it says is government controlled – to review its mechanisms. “We must respect the will of the people who lost their right to vote,” he said. The CNRP continued to demand that it, along with the CPP, form part of a committee to review election irregularities and that the NEC be confined to the role of a facilitator. Chhay said it was realistic to form such a committee over the next 20 days – the amount of time the NEC has to investigate complaints. But the response of the CPP and NEC suggest the door could be closing on a collaborative approach to settling the disagreement. NEC secretary general Tep Nytha said it was getting too late to form a committee. “Now we’ve issued temporary results, if [the CNRP is] not content with the NEC’s decision, it could file a complaint to the Constitutional Council,” he said. Cheam Yeap, a senior CPP lawmaker, repeated his view that a joint committee could only be formed with the NEC playing a central role.
Posted on: Thu, 15 Aug 2013 08:43:04 +0000

Trending Topics



Recently Viewed Topics




© 2015