១៣សំនួរ - TopicsExpress



          

១៣សំនួរ ដែលអ្នកគួរសួរទៅក្រុមហ៊ុនវិញនៅពេលបញ្ចប់ការសម្ភាសន៍ៈ ១) តើអ្នកគិតថា បេក្ខជនរូបណាដែលស័ក្តិសមបំផុតសម្រាប់តំណែងនេះ? Who do you think would be the ideal candidate for this position? ២) តើអ្នកណាជាអ្នកកាន់ការងារនេះពីមុនមក? ហេតុអ្វីបានជានាង/គាត់ចាកចេញពីការងារនេះ? Who held this position previously? Why is he/she leaving the role? ៣) តើអ្វីទៅដែលបានធ្វើឲ្យអ្នកចូលចិត្តធ្វើការនៅក្នុងក្រុមហ៊ុននេះបំផុត? What do you like most about working for this company? ៤) តើអ្នកអាចរៀបរាប់ពីពេលវេលាធ្វើការនៅក្នុងថ្ងៃនីមួយៗរបស់ក្រុមហ៊ុននេះបានដែរឬទេ? Can you describe for me the typical day or week in this company? ៥) តើមុខតំណែងនេះអាចរួមចំណែកដល់គោលដៅក្រុមហ៊ុនរបស់អ្នកបានដោយរបៀបណា? How does my position contribute to the goals of the company? ៦) តើអ្នកអាចវាយតម្លៃពីភាពជោគជ័យនៅក្នុងក្រុមហ៊ុននេះបានដោយរបៀបណា? How do you evaluate success here? ៧) តើអ្នកអាចរៀបរាប់ពីវប្បធម៌ការងារនៅក្នុងក្រុមហ៊ុននេះបានដែរឬទេ? How would you describe the companys culture? ៨) តើអ្វីទៅជាផលប្រយោជន៍ដែលអាចធ្វើឲ្យខ្ញុំមានឱកាសរីកចម្រើន និង អភិវឌ្ឍនៅក្នុងការងារនេះ? What are the prospects for me to growth and advancement in this position? ៩) តើអ្នកអាចផ្តល់ឱកាសឲ្យខ្ញុំបានជួបជាមួយអ្នករួមការងារ/អ្នកគ្រប់គ្រងរបស់ខ្ញុំនៅពេលសម្ភាសន៍បានដែរឬទេ? Will I have an opportunity to meet those who would be part of my staff/my manager during the interview process? ១០) តើអ្នកអាចប្រាប់ខ្ញុំបានទេថា តើចាំបាច់ត្រូវធ្វើអ្វីខ្លះជាមុន មុននឹងក្រុមហ៊ុនរបស់អ្នកផ្តល់ការងារនេះ? Can you tell me what steps need to be completed before your company can generate an offer? ១១) តើអ្វីទៅជាភាពខុសគ្នារវាងក្រុមហ៊ុនរបស់អ្នកទៅនឹងគួរប្រជែងរបស់អ្នក? What distinguishes this company from its competitors? ១២) តើមានអ្នកណាផ្សេងទៀតក្រៅពីនេះដែលអាចចាំបាច់ឲ្យខ្ញុំជួបដែរឬទេ?/តើអ្នកចង់ឲ្យខ្ញុំជួបអ្នកណាផ្សេងទៀតដែរឬទេ? Is there anyone else I need to meet with?/Is there anyone else you would like me to meet with? ១៣) តើអ្នកសម្រេចចិត្តនៅពេលណា? តើខ្ញុំអាចរំពឹងថា នឹងទទួលដំណឹងនេះពីអ្នកនៅពេលណា? Whats your timeline for making a decision, and when can I expect to hear back from you? https://facebook/KHMER13
Posted on: Sat, 20 Dec 2014 10:52:10 +0000

Trending Topics



Recently Viewed Topics




© 2015